កណ្តាលៈ យោងតាមផេករបស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា មានករណី ហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនា
កើតហេតុថ្ងៃថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទី នៅចំណុចក្នុងក្រុហ៊ុន7NG ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន២នាក់៖
១.ឈ្មោះ លូច ណារ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកសំរាម មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាម្ចាស់ម៉ូតូ (ខូចខាត់ម៉ូតូ១គ្រឿងម៉ាក HONDA C125 ស៊េរី២០០៩ បែកក្បាំងខាងស្តាំ១កន្លែង បែកចង្កៀងភ្លើង បែកស្តុបខាងស្តាំ និងបាក់កន្ទុយចាប់ផ្លាកលេខចំនួន១)
២.ឈ្មោះ ចន់ រ៉ូម៉ា ហៅ វិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ជនសង្ស័យ១៤នាក់ ៖
១. ឈ្មោះ រ៉ង ពុទ្ធិស័ក្ត ហៅ ហាក់ ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
២. ឈ្មោះ ស្តើង វាសនា ហៅ ពីន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។
៣. ឈ្មោះ ជួប ចន្ធី ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកំណង់ មានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
៤. ឈ្មោះ ប៊ុន សុគន្ធសម្បត្តិ ហៅ វ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
៥. ឈ្មោះ ឈួន លីហុង ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន) ។
៦. ឈ្មោះ សន សំណាង ហៅ ពីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
៧. ឈ្មោះ ឡេង ដារិន ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន) ។
៨. ឈ្មោះ ហឿន ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។
៩. ឈ្មោះ លី សុខលីម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
១០. ឈ្មោះ ថន ពេជ្រ ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន) ។
១១. ឈ្មោះ ភា ចាន់ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
១២. ឈ្មោះ ឌៀប រ៉ាមាស ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
១៣. ឈ្មោះ ឧត្តម ផាដុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។
១៤. ឈ្មោះ ឈួន ស៊ីលីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
– កាំបិតប៉័ងតោចំនួន០១
– អាយកូមចំនួន០១
– ម៉ូតូចំនួន៨គ្រឿង
១.ម៉ូតូម៉ាកHONDA Beat ស៊េរី២០២១ ពណ៌សលាយខៀវ ពាក់ផ្លាកលេខ កណ្តាល 1AL-9697 ។
២.ម៉ូតូ១គ្រឿងម៉ាក HONDA beat ស៊េរី២០២១ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IL-9169 ។
៣.ម៉ូតូម៉ាក Scoopy i ស៊េរី២០១៩ ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1Z-4571។
៤.ម៉ូតូម៉ាកHONDA C125 ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំបេញ 1FS-8791 ។
៥.ម៉ូតូម៉ាក HONDA C125 ស៊េរី២០២០ ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1AJ-9154 ។
៦.ម៉ូតូម៉ាក HONDA C125 ស៊េរី២០១២ ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល 1M-7066 ។
៧.ម៉ូតូម៉ាក HONDA C125 ស៊េរី២០២០ ពណ៌ក្រហម គ្មានស្លាក់លេខ ។
៨.ម៉ូតូម៉ាក HONDA C125 ស៊េរី ២០២០ ពណ៌ខ្មៅ គ្មានស្លាក់លេខ
*សភាពនៃរឿងហេតុ
នៅវេលាម៉ោង២រសៀល ជនរងគ្រោះមានគ្នា២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាចេញពីរោងទឹកត្នោតជូរនៅក្នុងក្រុមហ៊ុន7NG ទៅរកផឹកកាហ្វេនៅម្តុំរោងចក្រទី៤ ពេលទៅដល់កន្លែងផឹកកាហ្វេជនរងគ្រោះទាំង២នាក់ចុះទិញកាហ្វេ ស្រាប់តែឃើញក្រុមជនសង្ស័យមានគ្នា១៤នាក់ជិះម៉ូតូ៨គ្រឿង ជិះមកដល់ចុះពីលើម៉ូតូដេញជនរងគ្រោះ ជនរងគ្រោះក៏ដកកូនសោរម៉ូតូរត់ចេញពីម៉ូតូគេចខ្លួន ក្រុមជនសង្ស័យបានយកកាំបិតប៉័ងតោកាប់ម៉ូតូជនរងគ្រោះបណ្តាលឲ្យខូចខាត់។
បន្ទាប់មកប្រជាពលរដ្ឋនៅទីនោះបានទូរស័ព្ទរាយការណ៍មកប៉ុស្តិ៍នគរបាលវិហារសួគ៌ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចុះអត្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ម៉ូតូចំនួន៨គ្រឿងជាមធ្យោបាយជិះធ្វើសកម្មភាព រួមទាំងវត្ថុងតាងបញ្ជូនមកអធិដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី ៕
មតិយោបល់