ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់រលំផ្ទះរបស់ប្រជាពលរដ្ឋ ២ខ្នងនៅស្រុកកំពង់លែង

កំពង់ឆ្នាំង: នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង៤និង០០ នាទី នៅចំណុចភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង មានករណីខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់រលំផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន០២ខ្នងមានឈ្មោះដូចខាងក្រោម:
១,ឈ្មោះ ជន់ រ៉េន (ប្តីប្រពន្ធ) រស់នៅភូមិ-ឃុំ ខាងលើ ដែលផ្ទះមានទំហំ ៥ម×៧ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំង ស័ង្កសី រនាបក្រាលក្តា បណ្តាលឲ្យខូចខាតផ្ទះអស់ទាំងស្រុង និងសម្ភារ:អស់មួយចំនួន ។
២,ឈ្មោះ សូត្រ ផល ភេទ ស្រី អាយុ ៤៧ ឆ្នាំ(ស្តី្រមេម៉ាយ) រស់នៅភូមិ-ឃុំ ខាងលើ ដែលផ្ទះមានទំហំ ៤ម×៥ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី រនាបក្រាលក្តា បណ្តាលឲ្យខូចខាតផ្ទះអស់មធ្យម និងសម្ភារ:អស់មួយចំនួន ។ចំពោះករណីខាងលើម្ចាស់ផ្ទះទាំងពីរខ្នងមិនមានរបួសអ្វីទេ ៕

 

មតិយោបល់