ព័ត៌មានជាតិ

បុរសម្នាក់ ប្រើអំពើហិង្សាក្នុងគ្រួសារ គំរាមសម្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៨និង៤០នាទី មានករណីបុរសម្នាក់ប្រើអំពើហិង្សាក្នុងគ្រួសារដោយចេតនា គំរាមកំហែងនឹងសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ រៀម សុផេង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បានជេរប្រមាថថានឹងសម្លាប់ ទៅលើជនរងគ្រោះឈ្មោះ ចាន់ ធូ ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ និងបានយកដុំថ្មធ្វើសកម្មភាពគប់ទៅលើកញ្ចក់ផ្ទះ បណ្ដាលឱ្យបែកទាំងស្រុង រងការខូចខាត ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់