ព័ត៌មានជាតិ

ភ្លៀងលាយខ្យល់ខ្លាំងបណ្តាលឲ្យដើមឈើរលំកិនខ្សែរបណ្តាញបញ្ជូនតង់ស្យុងមធ្យមនៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្រុកចំការលើ

កំពង់ចាម: យោងតាមផេករបស់អគ្គិសនីកំពង់ចាមបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង៤និង៥០នាទី ដោយមានភ្លៀង និងខ្យល់ខ្លាំងបណ្តាលឲ្យដេីមឈេីរលំលេីខ្សែបណ្តាញបញ្ជូនតង់ស្យុងមធ្យម២២គីឡូវ៉ុល នៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្រុកចម្ការលេី ដែលបណ្តាលដាច់ចរន្តអគ្គិសនីតំបន់មួយចំនួនដូចជា៖
១-តំបន់ភ្លើង ស្ថិតនៅផ្នែកខ្លះនៃឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ក្នុងដែនអាជ្ញាបណ្ណក្រុមហ៊ុន មេគង្គស្មាតផៅវ័រ ។
២-តំបន់ភ្លើងស្ថិតនៅភូមិត្រពាំងបេង និងភូមិមហា ឃុំស្វាយទាប ស្រុក ចម្ការលេី ក្នុងដែនអាជ្ញាបណ្ណសហគ្រាស ថ្នល់បែកចម្ការលេី អេឡិកទ្រីស៊ីធី ។
៣- តំបន់ភ្លើងប៉ុស្តិ៍ PC-10 អតិថិជន តាំង តុងហួរ ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុក ចម្ការលេី ។
៤-តំបន់ភ្លើងស្ថិតនៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុក ចម្ការលេី ក្នុងដែនអាជ្ញាបណ្ណសេវាករ ឡាយ ប៊ុនធឿន ។
៥- តំបន់ភ្លើងស្ថិតនៅភូមិពព្រេង ឃុំស្ពឺ ស្រុក ចម្ការលេី ក្នុងដែនអាជ្ញាបណ្ណក្រុមហ៊ុន ប៊ីវីស៊ី ផៅវ័រ ឌីវែឡុបមេន ខូអិលធីឌី ។
៦-តំបន់ភ្លើងស្ថិតនៅភូមិប៉ាង ឃុំច្រនាង ស្រុក បារាយណ៍ ខេត្ត កំពង់ធំ ក្នុងដែនអាជ្ញាបណ្ណសហគ្រាស គង់ ហាក់ អេឡិកទ្រិកផៅវ័រ ។
ក្រុមកាងារបញ្ហាបច្ចេកទេសកំពុងចុះពិនិត្យធ្វេីការជួសជុល ដេីម្បីភ្ជាប់ចរន្តឡេីងវិញ ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។
សូមអរគុណ៕

 

 

 

មតិយោបល់