ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Range Rover បុករថយន្ត Fortuner ពីក្រោយរងការខូចខាត

ភ្នំពេញ: ជនជាតិស្រវឹង បើករថយន្ត មួយគ្រឿង បោះពួយយ៉ាងលឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតកំពុងចតស្ងៀម នៅមុខគ្លីនិច អង់ដូគ្រីនពីក្រោយ បណ្ដាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ កាលវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃអាទិត្យ ទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្កូច៦០៨ ចំណុចមុខគ្លីនិច អង់ដូគ្រីនក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក Range ROVer ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H 9799 ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តស៊េរីទំនើប មួយគ្រឿងទៀត ពណ៌សម៉ាក Fortune ពាក់ស្លាកលេខភ្នំពេញ 2AO 2030 ចតលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលរងការ ខូចខាត ទាំងសងខាងយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក ស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់