ព័ត៌មានជាតិ

យុវជនម្នាក់ សាកថ្មទូរសព្ទបណ្តើរលេងបណ្តើរ បណ្តាលឲ្យឆក់ស្លាប់មួយរំពេច

តាកែវ: នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣និង១៥នាទីរសៀល មានករណីខ្សែភ្លើងឆក់យុវជនម្នាក់ បណ្តាលឲ្យស្លាប់ បាត់បង់នូវអាយុជីវិតមួយរំពេច បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិថ្មី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ។

សពជនរងគ្រោះឈ្មោះ អៀន ចាន់នាង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅ-ឃុំកើតហេតុ ។

មូលហេតុ៖ ដោយសារជនរងគ្រោះ សាកទូរសព្ទបណ្តើរលេងបណ្តើរ បណ្តាលឲ្យឆក់ស្លាប់មួយរំពេច ដោយសង្រោ្គះមិនទាន់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកោសល្យវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ត្រូវខ្សែភ្លើងឆក់ប្រាកដមែន ទើបប្រគល់សពទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់