ព័ត៌មានជាតិ

បញ្ជូនបុរសម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ករណីបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​ និងវាយសមត្ថកិច្ច​ បណ្តាលឲ្យរបួសស្នាម ​

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ ដែលបានបើកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​ ជេរប្រមាទ​ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ច​ ត្រូវបានបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ នៅវេលាម៉ោង​ ៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ។

សូមបញ្ជាក់ថា បុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ អាយុ៣១ឆ្នាំ​ ត្រូវបានសមត្ថកិច្ច នៃអធិការខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃ២០​ ខែមេសា​ ឆ្នាំ២០២១​ ដោយការបើកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​ នៅគោលដៅរង្វង់មូលតាព្រហ្ម​ ខណ្ឌជ្រោយចង្វា ដោយបានជេរប្រមាទមើលងាយ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ច​ ៕

មតិយោបល់