ព័ត៌មានជាតិ

ស្ថានទូតចិនប្រចាំកម្ពុជាថ្លែងថា ការរៀបចំជាពិសេសនូវ សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ(Spring Vaccination) ក្នុងប្រទេសកម្ពុជាដំណាក់កាលទីមួយត្រូវបានបញ្ចប់យ៉ាងរលូន

នាថ្ងៃទី២០ ខែមេសា សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ(Spring Vaccination)បានបន្តដំណើរមកដល់ការដ្ឋានគម្រោងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបប្រទេសកម្ពុជា។ នាម៉ោង១២ ថ្ងៃត្រង់ គ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលាបានបញ្ចប់ការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកជនជាតិចិនមួយរូបចុងក្រោយនៃគម្រោងនេះ។ នេះបានបង្ហាញពីការរៀបចំជាពិសេសនូវ សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ ក្នុងប្រទេសកម្ពុជាដំណាក់កាលទីមួយបានបញ្ចប់យ៉ាងរលូន។ រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជាចំនួន ១ម៉ឺន នាក់(រួមបញ្ចូលទាំងជនរួមជាតិហុងកុង ម៉ាកាវ និងតៃវ៉ាន់)បានចាក់វ៉ាក់សាំងដូសទី១។

ស្ថានទូតចិនប្រចាំកម្ពុជាសូមតំណាងឲ្យប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រពេញទំហឹងពីស្ថាប័នក្នុងប្រទេសកម្ពុជារួមមានក្រសួងសុខាភិបាល ក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលា ក៏ដូចជាថ្លែងអំណរគុណជូនចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃលេខាធិការដ្ឋានសភាពាណិជ្ជកម្មចិន(កម្ពុជា)។
សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ នឹងធ្វើដំណើរបន្តនៅក្នុងប្រទេសកម្ពុជា។
ប្រភព: ស្ថានទូតចិនប្រចាំកម្ពុជា

មតិយោបល់