ព័ត៌មានជាតិ

ថៃប្រកាសទិញវ៉ាក់សាំងកូវីដ-១៩ ចំនួន៣៥លានដូសបន្ថែមទៀត

 

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃពុធនេះបាននិយាយថានឹងបញ្ជាទិញវ៉ាក់សាំង COVID-19 ចំនួន៣៥លានដូសបន្ថែមទៀតពី ក្រុមហ៊ុនផ្សេងៗគ្នា ជាមួយការប្ដេជ្ញាចិត្តថាវ៉ាក់សាំងដែលទទួលបានទាំងអស់នឹងត្រូវចែកចាយ និងចាក់ជូនដល់ប្រជាជនឲ្យបាននៅត្រឹមខែធ្នូ ឆ្នាំ២០២១នេះ។

លោក Prayut បានគូសបញ្ជាក់ថា ក្រុមការងារបានសម្រេចចិត្តស្វែងរកវ៉ាក់សាំងចំនួន ៣៥លានដូសទៀត បន្ថែមពីលើចំនួនវ៉ាក់សាំងសរុបប្រមាណ ៦៥លានដូស ដែលរដ្ឋាភិបាលថៃបានបញ្ជាទិញកន្លងមក។

លោកនាយករដ្ឋមន្រ្តីថៃ បានពន្យល់ថា ក្នុងចំណោមវ៉ាក់សាំងចំនួន ៣៥លានដូសដែលត្រូវបញ្ជាទិញនោះ វិស័យឯកជនដែលដឹកនាំ ដោយក្រុមប្រឹក្សាពាណិជ្ជកម្មថៃ នឹងបញ្ជាទិញប្រហែល ១០-១៥លានដូស ដើម្បីជួយរដ្ឋាភិបាលសន្សំថវិកា។

គិតត្រឹមថ្ងៃពុធនេះ វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង០៧សែនដូស ត្រូវបានចាក់នៅក្នុងប្រទេសថៃ៕

The Nation៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់