ព័ត៌មានជាតិ

វា​ចា​រ​ ​Fan​ ​គេហទំព័រ​ដំណឹង ជូ​ន​​ចំ​ពោះ​​ម្ចា​ស់​​អ​ត្ថ​ប​ទ​ ​មួ​យ​​យ​ប់​ ​៨​ ​ដ​ង​​តើ​​​​​ស្ត្រី​​ណា​​​អា​ច​​ទ្រាំ​​បា​ន​​?​

​សម្រាប់​ប្អូនស្រី សម្បតិ លក្ខិណា ពិតជា​បាន​រសាយចិត្ត​ខ្លះ នៅពេល​ដែល​ពូ ដំណឹង មិនទាន់ បញ្ជេញ​យោបល់​នោះ ដោយមាន គំនិតល្អ​ជាច្រើន ដែល Fan របស់​គេហទំព័រ ដំណឹង បាន​ផ្តល់​ឲ្យ​ប្អូនស្រី​ជាទី​ស្រលាញ់ ដែល​ពួកគាត់​ទាំ​ង​នោះ​ចង់​ជួយ​រំលែក​ទុក្ខសោក​បោក​ច្រាំង​របស់​ប្អូ​ន ឲ្យ​ស្រឡះ​ពី​ប្រអប់​បេះដូង ក្នុង​នោះ​ម្ចាស់​គណនី​លើ​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ជាច្រើន​ដែល​មាន​ដូចខាងក្រោម​៖

វា​ចា​រ​ ​Fan​ ​ជូ​ន​​ចំ​ពោះ​​ម្ចា​ស់​​អ​ត្ថ​ប​ទ​ ​មួ​យ​​យ​ប់​ ​៨​ ​ដ​ង​​តើ​​​​​ស្ត្រី​​ណា​​ទ្រាំ​​បា​ន​​?​
វា​ចា​រ​ ​Fan​ ​ជូ​ន​​ចំ​ពោះ​​ម្ចា​ស់​​អ​ត្ថ​ប​ទ​ ​មួ​យ​​យ​ប់​ ​៨​ ​ដ​ង​​តើ​​​​​ស្ត្រី​​ណា​​ទ្រាំ​​បា​ន​​?​

Keo Phos :​តាមពិតទៅ​បងអាច​យល់​ពី​អារម្មណ៍​របស់​ប្អូនស្រី​ខ្លះៗ គឺថា​បើសិនជា​ការ​រួម​ភេទ​នេះ វា​ប្រព្រឹត្តិ​ទៅ​ដោយ​ផ្តល់​នូវ​ក្តីស្រឡាញ់​ទៅវិញទៅមក អូន​ពិតជា​មិន​ដាច់​ចិត្ត​ទំលាយ​រឿងនេះ​ទេ តែ​វា​ទាស់​ត្រង់​ថា គាត់ (​ប្តី​) ហ៊ាន​ក្បត់​អូន​ត្រង់ៗ​ចំពោះមុខ និង​ចាត់​ទុក​អូន​ដូចជា​ទាសករ​ផ្លូវភេទ​។ អូន​ត្រូវ​ចាំ​ថា គ្មាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​នោះទេ វា​តែងតែ​មាន​កំហុស ហើយ​ពេល​មាន​កំហុស​យើង​តែងតែ​អត់អោន​អោយ​គ្នា​ទៅវិញទៅមក កុំអោយ​តែ​កំហុស​នោះ​វា​ជា​រឿង​ក្បត់​ទំនុកចិត្ត ព្រោះ​ថា​កំហុស​មួយ​នេះ​វា​ធ្វើអោយ​អ្នករងគ្រោះ​ពិបាក​បំភ្លេច​វា​ណាស់​។ ប្អូនស្រី ផ្លូវ​ដែល​ត្រូវ​ដើរ គឺ​ប្រញាប់​ចាកចេញ​ពី​គាត់​កាន់តែ​ឆាប់​កាន់តែ​ល្អ ព្រោះ​គាត់​លែង​ចាត់ទុក​អូន​ជា​ប្រពន្ធ​របស់​គាត់​ទៀតហើយ បើ​គាត់​ចាត់ទុក​អូន​ជា​ប្រពន្ធ គាត់​មិន​ហ៊ាន​ធ្វើ​រឿង​បែប​ហ្នឹង​នោះទេ​។ ពាក្យ​ដែល​អូន​ថា​អាណិតកូន បង​គាំទ្រ តែ​អូន​មាន​បាន​គិត​ទេ​ថា បើ​អញ្ចឹង​តទៅ​ទៀត​អូន​ពិតជា​ធ្លាក់ខ្លួន​ឈឺ​ជាក់​ជាមិនខាន អញ្ចឹង​ពេល​អូន​ឈឺ តើ​នរណា​ត្រូវ​មើល​ការខុសត្រូវ​លើ​កូន​របស់​អូន​នោះ​? មុន​និង​ក្រោយ​វា​គង់តែ​បែក អញ្ចឹង​អូន​ត្រូវតែ​ជ្រើសរើស​យក​ផ្លូវ ចាក​ចេញ​អោយ​បាន​លឿន និង​ទទួលយក​ការឈឺចាប់​រយៈពេល​ខ្លី វា​គ្រាន់បើ​ជាង​ចាកចេញ​យឺត និង​ទទួលយក​ការឈឺចាប់​រយៈពេល​វែង​។​ស្របពេល​ជាមួយនឹង​គ្នា​នេះ​ដែរ ម្ចាស់​គណនី​Pheach Chea បាន​និយាយថា “​កុំ​លែងលះ តែ​ត្រូវ​រក​វិធិ​ទប់ទល់ បើ​គាត់​៨​ដង យើង​ត្រូវ​សង វិញ​១០ ពេលនោះ​គាត់​ពិតជា​ចុះចាញ់ ពាក្យ​ចិន​បុរាណ និយាយថា ទន់​បង្ក្រាប​រឹង​”​។​ប្រការ​នេះ​ដែរ​ម្ចាស់​គណនី​Seame Soke​ក៏​បាន​ចេញ​មុខ​ឲ្យ​ជា​មតិ​ដែរ​ថា​”​យើង​ដឹង​ហើយ​ថា​បើ​លែងលះ​នាំ​ឲ្យ​កូនកំព្រា ប៉ុន្តែ​បើ​រស់នៅ​ពិបាក​យ៉ាងនេះ ទ្រាំរ​ស់​ធ្វើ​អី​! ប្រុស​ចោ​ម្សៀត​បែបនេះ​ទុក ក៏​មិន​ចំនេញ ដក​ចេញ​ក៏​មិន​ខាត បើ​កូន​គ្មាន​អ្នក​ចិញ្ចឹម ទុក​ខ្ញុំ​ចិញ្ចឹម​”​។​ដូចគ្នា​ដដែល​ម្ចាស់​គណនី​
Kim Ratana ក៏​បាន​ប្រលែង​នូវ​មតិ​របស់​ខ្លួន​ថា​”​លែងលះ​ទៅ បុរស​បែប​នេះ​មិន​គួរ​អោបក្រសោប​ទូល​ទុក ការរស់នៅ​ត្រូវ​សប្បាយចិត្ត ខ្វះ​អី​អ្នក មេម៉ា់យ​មាន​ច្រើនណាស់​”​។​និង​មតិ​ចុងក្រោយ​ដែល​ផ្តល់​ឲ្យ​ប្អូន​ស្រីនោះ​គឺ​ម្ចាស់​គណនី​
Sreysothy Ly :​គួរតែ​ពី​ចារណា​ឡើងវិញ​អូន​ស្រី បើ​អូន​ទ្រាំ​មិន​បាន​ទេ អូន​សម្រេច​ចិត្ត​ទៅ អូន​នៅ​យូរ​ទៅ​កាន់តែ​រីងរៃ​ណា​អូន​ណា​។​

​សរុបសេចក្តី​មក Fan របស់​គេហទំព័រ ដំណឹង ដែល​បាន​អាន​អត្ថបទ​របស់​ប្អូនស្រី​ហើយ​យល់​ពី​ជម្រៅ​ទុក្ខសោក​នេះ ម្នាក់​ៗ​ពិត​ជា​ចង់ឲ្យ​ប្អូនស្រី មានក្តី​សុខ ដោយ​ឲ្យ​លែងលះ​ជាធំ ដើម្បី​ចាក់ចេញ​ពី​ភាព​សោកសៅ​នេះ ។​ចំណែក ពូ ដំណឹង នៅពេលនេះ សូម​មិន​ទាន់​បញ្ចេញ​យោបល់ ព្រោះថា​យោបល់​របស់ Fan ក៏​ជា​គំនិតល្អ ម្យ៉ាង​ដែរ​៕​

មតិយោបល់