ភ្នំពេញៈ រថយន្តម៉ាកនីសាន់(FRONTIER)១គ្រឿង ត្រូវបានជនមិនស្គាល់មុខបើកយកមកទុកចោលនៅចិញ្ចើមផ្លូវ អ្នកបើកបរបានគេចខ្លួនបាត់រយៈពេល២ថ្ងៃមកហើយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ដោយគេឆ្ងល់ថាមិនដឹងម្ចាស់នៅឯណាហើយមានរឿងអីឬលួចគេពីណាមកយកមកប្លុងចោលនៅទីនេះ យ៉ាងណាក៏ដោយគេមិនដឹងថាច្បាស់នៅឡើយទេ ទុកឲ្យសមត្ថកិច្ចស្រាវជ្រាវមើលសិន។ ហេតុការណ៍ការភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខC35 ក្នុងបុរីវិឡាទួលសង្កែ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា…
មតិយោបល់