ព័ត៌មានជាតិ

​ឪពុកចុងចាប់​រំលោភកូនស្រី

ភ្នំពេញៈ បុរសដែលជាឪពុកចុងម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈុន ហេង នាយរងការិយាល័យ សហការជាមួយនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាត់ខ្លួនបុរសខាងលើនេះ គឺកម្លាំងអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១៦២ អ.យ.ឆ ចុះ ថ្ងៃទី៥-១០-២០១៦ ដោយលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមភេទជាមួយអនីតិជនក្រោម អាយុ១៥ឆ្នាំ (កូនប្ដីមុន) កាលពីថ្ងៃមិនចាំ ខែមេសា ឆ្នាំ២០១៦ នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យឈ្មោះ ឈាន ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅផ្ទះជួលកើតហេតុ។

បច្ចុប្បន្នជនសង្ស័យប្រគល់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃចាត់ការបន្ត៕

photo_2016-10-10_17-52-16

មតិយោបល់