ព័ត៌មានជាតិ

ឃាត់ខ្លួន​យោធា​ម្នាក់​ ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​នូវសារធាតុ​ញៀន​

​រតនគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គណៈ​បញ្ជាការ​ឯកភាព​ក្រុង​បាន​លុង​ដឹកនាំ​ដោយ​លោក​ ងិ​ន​ ណែ​ល​ ជា​ប្រធាន​ និង​ក្រោម​ការ​ដឹកនាំ​ស​ម្រ​សម្រួល​នីតិវិធី​ដោយ​លោក​ រ៉ា​ បូ​រ៉ា​ន់​ឌី​ ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​ ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២១​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​នៅ​ចំណុច​មុខ​ផ្ទះសំណាក់​ តាំង​ នី​ហេង​ ស្ថិត​នៅ​ភូមិ​អភិវឌ្ឍន៍​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ពាក់​ព័ន្ធករណី​ល្មើស​នឹង​ បំរាម​គោចរ​របស់​រដ្ឋបាល​ខេត្ត​ និង​ករណី​រក្សា​ទុក​ប្រើប្រាស់​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ (​ក្នុង​បទ​ជាក់ស្តែង​)​ ។​

​ជនសង្ស័យ​មានឈ្មោះ​ សន​ ពិ​សិទ្ធ​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​យោធា​ រស់នៅ​ភូមិ​១​ ឃុំ​ត្រពាំង​ក្រហម​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី​ ។ ​លទ្ធផល​តេស្ត​រក​សារធាតុ​ញៀន​ គឺ​ វិជ្ជមាន​(+)​ ។​

​វត្ថុ​តាង​ដកហូត​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​០១​កូន​ថង់​តូច​ ទំងន់​០.៣៤​ក្រាម​ថ្លឹង​ទាំង​សម្បក​ថង់​,​ម៉ូតូ​១​គ្រឿង​ ,​ ទូរសព្ទ​ ០១​ គ្រឿង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង​បាន​ឃាត់​ និង​រក្សា​ទុក​បណ្តោះអាសន្ន ​នៅ​អធិការដ្ឋាន​ក្រុង​បាន​លុង​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី​ អនុវត្ត​តាម​នីតិវិធី​ ៕

មតិយោបល់