ព័ត៌មានជាតិ

ចាប់ខ្លួនមន្ត្រីយោធាផ្កាយពីរម្នាក់ និងបក្ខពួក០៦ នាក់ទៀត ពីបទជួញដូរមនុស្សដោយខុសច្បាប់

ស្វាយរៀងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះធ្វើការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ប្រុស ជួញដូរមនុស្សដោយខុសច្បាប់ ជនជាតិចិន ចំនួន ២៨នាក់ ស្រី០២នាក់ ។
ក្នុងចំណោមជនសង្ស័យទាំង ០៧នាក់ មានមេខ្លោងម្នាក់ ជាមន្ត្រីយោធា ឋានន្តរសិក្ត ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) មានមុខងារជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្រ្តយោធា នៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ​ ០៥នាក់ស្លៀកពាក់ក្លែងជាមន្ត្រីយោធា ជាអ្នកបើកបររថយន្ត និងម្នាក់ទៀត ជាអ្នកប្រមូល និងទទួល ជនជាតិចិន នៅខេត្តស្វាយរៀង។
ក្រោយពេលធ្វើការសាកសួរជនសង្ស័យទាំង ០៧ នាក់ បានឆ្លើយសារភាពថាខ្លួនពិតជាបានដឹកនាំមនុស្សជនជាតិចិន សម្រាប់បន្តទៅរាជធានីភ្នំពេញ និងពីភ្នំពេញ មកក្រុងបាវិត ចំនួន០៣ មួយដងរួចមកហើយ ។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំនុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំណែកឯជនជាតិចិនចំនួន២៨នាក់សមត្ថកិច្ច ធ្វើការ​ហ៊ុំព័ទ្ធ ដាក់ឲ្យធ្វើចត្តាឡីស័កនៅក្រុងបាវិត៕

មតិយោបល់