(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ CCSA បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា អ្នកឆ្លងជំងឺនេះរហូតដល់ ២,០៧០នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ០៤នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ហើយនេះគឺជាចំនួនអ្នកឆ្លងដ៏អាក្រក់ថ្មីមួយទៀត ដែលប្រទេសអាស៊ានមួយនេះទើបជួបប្រទះ។
ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗទាំង ២,០៧០នោះ ០៨នាក់ជាករណីនាំចូល ហើយក្រោយការបូកសរុបទិន្នន័យថ្មីៗនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសថៃកើនដល់ ៥០,១៨៣ករណី ក្នុងនោះមានអ្នកស្លាប់ ១២១នាក់ និងជាសះស្បើយវិញ ៣០,១៨៩នាក់ ខណៈអ្នកជំងឺជិត ២០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាល៕
The Nation៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
មតិយោបល់