ព័ត៌មានជាតិ

បង្ក្រាបអ្នកលក់ទំនិញតាមអនឡាញ និងអ្នកដឹកទំនិញ ចំនួន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

​ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ រួម​នឹង​សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​បង្ក្រាប​ឃាត់ខ្លួន​ និង​ដកហូត​ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​លេខ​៣​ ផ្លូវ​បេតុង​ ភូមិ​គោក​ឪឡឹក​ សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​០១​និង​០០​នាទី​ ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២១​ ។​

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​មានឈ្មោះ​ ហ៊ួ​យ​ សំណាង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ដឹក​អី​វ៉ា​ន់​អន​ឡាញ​ ស្នាក់​នៅ​បន្ទប់​ជួល​ លេខ​៣​ ភូមិ​គោក​ឪឡឹក​ សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ និង​ឈ្មោះ​ នី​ ស្រី​កា​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​អីវ៉ា​ន់​អន​ឡាញ​ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៣​ ភូមិ​គោក​ឪ​ឡឹ​ក​ សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​វត្ថុ​តាង​ចាប់​យក​មាន៖ ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៨​កញ្ចប់​ថង់​ (​ធំ​ល្មម​ ចំនួន​០៦​ កញ្ចប់​ថង់​និង​ តូច​ចំនួន​ ០២​កញ្ចប់​ថង់​) ,​ម៉ូតូ​ចំនួន​ ០១​គ្រឿង​ ,​កាបូបស្ពាយ​ ព​ណ៌​ខ្មៅ​ ចំនួន​០១​ ,​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ ចំនួន​០១​ ,​ថង់​សម្រាប់​ច្រក​ ថ្នាំ​ញៀន​មួយ​ចំនួន​ ,​សម្ភារ:សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ ,​ប្រអប់​ជ័រ​៤​ជ្រុង​ពណ៌​ស​ចំនួន​០១,​ទូរសព្ទ​ដៃ​ចំនួន​០១​គ្រឿង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ កម្លាំង​ជំនាញ​ខណ្ឌ​កសាង​សំណុំរឿង ​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់