ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាកព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី ២៣​ ខែមេសា​ ឆ្នាំ​២០២១​ វេលាម៉ោង​១១​និង០០​នាទី សន្តិសុខឆាយណាថោន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន​ ស្ថិតនៅភូមិ​៦​ សង្កាត់​លេខ​៤​ ក្រុង/ខេត្តព្រះសីហនុ​ ។

ជនសង្ស័យឈ្មោះ​ Li Yu​ ភេទ​ ប្រុស​ ឆ្នាំកំណើត​ ១៩៨៨​ ជនជាតិ​ចិន​ មុខរបរមិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ភូមិ​៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត​ -​ ខេត្តសឺសាន​ ប្រទេសចិន​ ។

វត្ថុតាងរួមមាន​ :​ ​-ម្សៅក្រាម​ពណ៌សថ្លា​សង្ស័យសារធាតុញៀន​០៥កញ្ចប់,-ថ្នាំគ្រាប់​ពណ៌ផ្កាឈូក​២០គ្រាប់​ (WY)
​-ទូរសព្ទ​ ០១​ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់