ព័ត៌មានជាតិ

សហព័ន្ធស្រូវអង្ករកម្ពុជាឧបត្ថម្ភជាអង្ករ ចំនួន ១០០ តោន សម្រាប់ចែកជូន ប្រជាជនក្រីក្រ ដែល ជួបការលំបាកនៅក្នុងអំឡុងពេលបិទខ្ទប់

សហព័ន្ធស្រូវអង្ករកម្ពុជាបានស្ម័គ្រចិត្តរួមគ្នាផ្តល់ជំនួយឧបត្ថម្ភជាអង្ករ ចំនួន ១០០ តោន ជូនគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ សម្រាប់ចែកជូន ប្រជាជនក្រីក្រ ដែល ជួបការលំបាកនៅក្នុងអំឡុងពេលបិទខ្ទប់

នៅព្រឹកថ្ងៃសៅរិ៍ ទី ២៤ ខែ មេសា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្នុងនាម ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់, ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសហព័ន្ធស្រូវអង្ករកម្ពុជាដែលតំណាងដោយឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលសមាជិកក្រុមហ៊ុន/រោងម៉ាស៊ីនកិនស្រូវ ចំនួន ៦៥ បានស្ម័គ្រចិត្តរួមគ្នាផ្តល់ជំនួយឧបត្ថម្ភជាអង្ករ ចំនួន ១០០ តោន ជូនគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ សម្រាប់ចែកជូន ប្រជាជនក្រីក្រ ដែល ជួបការលំបាកនៅក្នុងអំឡុងពេលបិទខ្ទប់ ។

ក្នុងពិធីនេះដែរ, អង្ករទាំង ១០០ តោន នេះ ត្រូវបានប្រគល់ជូនបន្តទៅគណ:អភិបាលរាជ ធានីភ្នំពេញ ដែលមានឯកឧត្តម កើត ឆែ អភិបាលរង នៃគណ:អភិបាលរាជធានីភ្នំពេញ ជាតំណាងនៃគណ:អភិបាល រាជធានីភ្នំពេញ ដើម្បីចាត់ ចែង ផ្តល់ជូនគ្រួសារប្រជាជនក្រីក្រនៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ។
ប្រភព៖​ ទទក

មតិយោបល់