កណ្ដាលៈ កិច្ចប្រតិបត្ដិការស្រាវជ្រាវ និងលទ្ធផលបង្ក្រាប ដោយមានកិច្ចសហការ ជាមួយ អធិការដ្ឋាននគរបាលស្រុកបាធាយ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយសារមរណៈភាព នៃជនរងគ្រោះ)
កើតហេតុកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០និង១៥ នាទី នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
លទ្ធផលស្រាវជ្រាវ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង ៤និង០០នាទី
-ឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ លាក់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ១០មករា ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្ដកំពង់ចាម ឃាត់ខ្លួននៅចំណុចការដ្ឋានសំណង់ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមសហការ ពីកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្អាវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាធាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
ដោយមានកិច្ចសម្របសម្រួលដឹកនាំពន្លាតដែនសមត្ថកិច្ច របស់លោកព្រះរាជអាជ្ញា ខេត្តកណ្ដាលនិងខេត្តកំពង់ចាម ៕
មតិយោបល់