បាត់ដំបងៈ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២និង០០នាទី នៅត្រង់ចំណុចក្រុមទី១៣ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការ បង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ ។
ជនសង្ស័យឈ្មោះ អេង សុខនី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបានរួម៖ ថ្នាំញឿនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE) ចំនួន០២ថង់ ទម្ងន់ ៤,០៣ក្រាម (ទាំងសម្បក) ,ទូរសព្ទដៃចំនួន០១គ្រឿង (ចាស់) និងថង់សម្រាប់រំលែកច្រកថ្នាំញៀនមួយចំនួន ។
ជនល្មើស និងវត្ថុតាង បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់