ព័ត៌មានជាតិ

ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​ នៅស្រុក​មណ្ឌល​សីមា

​កោះកុង​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​២​នាក់​(​ប្រុស​)​ នៅ​យប់​ថ្ងៃ​ទី​ ២៤​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២៣-៣០​នាទី​ នៅ​ចំណុច​ផ្លូវ​ចុះ​ទៅ​ប៉ាក់​ខ្ល​ង​ ភូមិ​នាង​កុក​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ មាន​ករណី​គោក​កើតឡើង​ដោយ​ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​២​ នាក់​(​ប្រុស​)​ មិន​ស្គាល់​អត្តសញ្ញាណ​ ។​

​បច្ចុប្បន្ន​ សព​បាន​ដឹក​មក​រក្សា​ទុក​នៅ​វត្ត​ចាំ​យាម​ ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ រីឯ​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​មណ្ឌល​សីមា​៕

មតិយោបល់