ព័ត៌មានជាតិ

ករណី ជនសង្ស័យជា មុខ សញ្ញាលូចយកកាបូបនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង : ដោយអនុវត្ត តាម ការណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែន ការងារ នគរបាល ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរង ដឹកនាំ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល និង មាន ការ សម្របសម្រួល ទៅ លេី នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តបាត់ដំបង នៅ ថ្ងៃទី ១៣ ខែខមករា ឆ្នាំ ២០២៣ វេលាម៉ោង ២១ និង៥ នាទី នៅ ចំណុច ភូមិ កម្មករ សង្កាត់ ស្វាយ ប៉ោ ក្រុង បាត់ ដំបង ខេត្ត បាត់ ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី លួច ( យកកាបូប ) ១ ករណី និង បាន ធ្វើការ នាំខ្លួន ជនសង្ស័យ ចំនួន១ នាក់ ឈ្មោះ ហៀង សុបិន្ត ភេទប្រុស អាយុ ៣៧ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្ត បាត់ ដំបង មក កាន់ ស្នងការដ្ឋាន
វត្ថុតាងដកហូតរួមមាន
មួក សុវត្ថិភាព ពណ៌ ស១
កាបូប ស្ពាយ ពណ៌ ខ្មៅ ១
លោហធាតុ ពណ៌ មាស ( ខ្សែ ក និង បណ្តោង )១
លោហធាតុ ពណ៌ មាស ( ចិញ្ចៀន )១ វង់
លិខិត ឆ្លងដែន១
អត្តសញ្ញាណ សញ្ជាតិ ខ្មែរ១
ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AK-6972 ចំនួន១គ្រឿង

ជនសង្ស័យ ខាងលើ នេះ ជា មុខ សញ្ញា លួច(យកកាបូប) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១០ និង៥២នាទី នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់ជនរងគ្រោះឈ្មោះ លឹម សានិត ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដើម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។

មតិយោបល់