យុវជនម្នាក់បើកត្រាក់ទ័រភ្ជួរដីចម្ការ ជាន់មីនតោន បណ្ដាលឲ្យរងរបួស

ឧត្តរមានជ័យៈ នៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៧ ០០នាទី មានករណីត្រាក់ភ្ជួរដីចម្ការ ជាន់មីនតោន នៅចំណុចខាងលិចភូមិចម្ងាយ២០០ម៉ែត្រ ស្ថិតនៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឱ្យដាច់ផាល ត្រាក់ទ័រ ០១ គ្រឿង និងរបួសស្រាល០១នាក់ ជនរងគ្រោះជាអ្នកបើកបរត្រាក់ទ័រ ឈ្មោះ ឆាន ឡុង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បច្ចុប្បន្ន ត្រាក់ទ័រនៅកន្លែងកើតហេតុ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *