សមយុទ្ធខាងលើធ្វើឡើងនៅក្បែរកោះ ធីទូ (Thitu) ដែលកាន់កាប់ដោយហ្វីលីពីន និងកោះ ស្ការបូរ៉ាស ស្ហ៊ល (Scarborough Shoal) ដែលគ្រប់គ្រងដោយចិន និងកើតឡើងចំពេលភាពតានតឹងកំពុងកើនឡើងនៅតំបន់សមុទ្រដែលសំបូរទៅដោយធនធាននេះ។
ជម្លោះការទូតចុងក្រោយរវាងប្រទេសហ្វីលីពីន និងចិន បានចាប់ផ្ទុះឡើងខ្លាំងកាលពីខែមុន បន្ទាប់ពីនាវាកងទ័ពចិនជាង ២០០ បានបណ្តែតខ្លួនជាប់គ្នាជាខ្សែៗនៅ ទីប្រជុំកោះស្ព្រាតលី ដែលប្រទេសទាំងពីរកំពុងឈ្លោះគ្នាចង់ដណ្តើមកាន់កាប់រៀងៗខ្លួន។
ចិនដែលតែងអះអាងពីកម្មសិទ្ធិស្ទើរផ្តាច់មុខលើស្ទើរផ្ទៃសមុទ្រទាំងមូល បានបដិសេធចំពោះការទាមទារម្តងហើយម្តងទៀតរបស់ហ្វីលីពីនដែលប្រាប់ឲ្យចិនដកនាវាទាំងអស់ចេញពីតំបន់មានជម្លោះ។ ទីក្រុងម៉ានីលបាននិយាយថា នាវាទាំងនោះ គឺជានាវាកងទ័ពជើងទឹក តែក្រុងប៉េកាំង និយាយថាជាទូកនេសាទ។
ជាការឆ្លើយតប ហ្វីលីពីនបានដាក់ពង្រាយនាវាយាមល្បាតបន្ថែមទៀតរួមមានទាំង ឆ្មាំសមុទ្រ និងនាវាកងទ័ពជើងទឹកដើម្បីបង្កើនការឃ្លាំមើល និងទប់ស្កាត់ការនេសាទខុសច្បាប់នៅក្នុងប្រជុំកោះជាប់ជម្លោះ។ ហើយនៅទីបំផុតទៅ សមយុទ្ធឆ្មាំការពារឆ្នេរសមុទ្ររបស់ហ្វីលីពីន ក៏បានចាប់ផ្តើមកាលពីសប្តាហ៍មុន។ សមយុទ្ធនេះរួមមាន ការបណ្តុះបណ្តាលផ្នែកនាវាចរ ប្រតិបត្តិការនាវាខ្នាតតូច និងប្រតិបត្តិការដឹកជញ្ជូនផ្សេងទៀត។
បើតាមមន្ត្រីហ្វីលីពីន សមយុទ្ធថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងម៉ានីល ដើម្បីធានាការពារនូវដែនអធិតេយ្យភាពសមុទ្ររបស់ខ្លួនដែលកំពុងរងការលុកលុយខ្លាំង។
មតិយោបល់