ព័ត៌មានជាតិ

ម៉ូតូFTRបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក រងរបួសខ្លួនឯង!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឲ្យបុរសម្នាក់ជិះម៉ូតូម៉ាកFTR ពាក់ស្លាកលេខ 1BU 2103 រងរបួសយ៉ាងដំណំផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៣ ដែលស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ

តាមប្រភពព័ត៌រមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉កដែលបើកបរដោយបុរសម្នាក់វ័យប្រហែល៣០ឆ្នាំ បានឆ្លងផ្លូវផុតទៅហើយក៏ស្រាប់តែជនរងគ្រោះជិះម៉ូតូយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹងបណ្តាលឲ្យដួលរងរបួសតែម្តង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រោ្គះនៅឯមន្ទីរពេទ្យភ្លាមផងដែរ ដោយហេតុការណ៍នេះភាគីទាំងសងខាងសុំធ្វើរកាដោះស្រាយគ្នាសិន មុននឹងស្នើឲ្យសម្ថិតកិច្ចជួយ៕

មតិយោបល់