ព័ត៌មានជាតិ

សមត្ថកិច្ចជ្រាវស្រាវឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធករណីលួចរ៉ែមាស

ក្រចេះ: មនុស្ស៣នាក់ ត្រូវបាននគរបាលស្រុកសំបូរស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់គ្នា បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពចូលទៅលួចរ៉ែមាសពីក្រុមហ៊ុនរ៉ែមាសមួយកន្លែង នៅចំនុចអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ។
លោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា អធិការនគរបាលស្រុកសំបូរ ដែលបានដឹកនាំកម្លាំងប្រតិបត្តការស្រុកចុះធ្វើការបង្រ្កាប បានបញ្ជាក់ឲ្យដឹងថា ពួកគេ៣នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់២៥ ខែមេសា ពាក់ព័ន្ធនិងករណីអំពើលួច។

ជនសង្ស័យមានឈ្មោះ៖
១/ស៊ិន សុខេត ហៅឌី ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ កសិករ។
២/អាន វ៉ាវី អាយុ ២៩ឆ្នាំ ។
៣/ជឹម សុឡា អាយុ ២៤ឆ្នាំ។
ទាំងបីនាក់ មានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា ក្នុងតំបន់ក្បែរក្រុមហ៊ុនរ៉ែ ក្នុងឃុំក្បាលដំរី ស្រុកសំបូរ៕

មតិយោបល់