ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកសំពៅលូន បង្រ្កាបល្បែងស៊ីសងមួយករណី ឃាត់ខ្លួនអ្នកលេងចំនួន៩នាក់

បាត់ដំបង: កាលពីថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំង អធិការដ្ឋាននគរបាលស្រុកសំពៅលូន រួមជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) ចំនួន០១ករណី នៅចំណុចផ្សារតាឡន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ឃាត់ខ្លួនអ្នកលេងចំនួន០៩ នាក់ស្រីចំនួន០៥នាក់ ។

ដកហូតវត្ថុតាង៖ មានគ្រាប់ខ្លាឃ្លោក ក្រដាសប៉ាយខ្លាឃ្លោក កម្រាល និងប្រាក់រៀលមួយចំនួន ។

អ្នកប្រព្រឹត្តត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាក សួរ និងធ្វើការអប់រំដោយមានកិច្ចសន្យាឈប់ប្រព្រឹត្ត រួចអនុញ្ញាតឱ្យវិលទៅមូកដ្ឋានវិញ ៕

មតិយោបល់