ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់អ្នកញៀនល្បែង៦នាក់នៅស្រុកកណ្តៀង

ពោធិ៍សាត់: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥និង១៥នាទីកម្លាំងអន្តរាគមន៍របស់អធិការ ដ្ឋាននគរបាលស្រុកកណ្តៀងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយលួង ដឹកនាំដោយលោកវសេនីយ៍ឯក អ៊ុន សុី អធិការនគរបាលស្រុកកណ្តៀង បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់(បៀនិងអាប៉ោង)នៅចំណុចក្នុងភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ។

លោកវរសេនីយ៍ឯក អ៊ុន ស៊ី បានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះ យេីងបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦ ស្រី០៥នាក់

១–ឈ្មោះហ៊ូ ជន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិចម្ការតាប៉ូ ឃុំស្រែស្តុក ស្រុកកណ្តៀង។

២–ឈ្មោះស្រី ភារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឈេីទាល ឃុំស្វាយលួងស្រុកកណ្តៀង។

៣–ឈ្មោះ ផូ ក្តាម ភេទស្រី អាយុ៣៩ឆ្នាំ។

៤–ប៊ុត នាង ភេទស្រី អាយុ៤៥ឆ្នាំ។

៥–ឈ្មោះរ៉ាន់ ម៉ៅ ភេទស្រី អាយុ៣២ឆ្នាំ។

៦–ឈ្មោះសាន្ត គន ភេទស្រី អាយុ៥៣ឆ្នាំ។

អ្នកទាំង០៦នាក់ខាងលេីរស់នៅភូមិផ្ទះស្រែឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ចំពោះវត្ថុតាងរួមមាន កម្រាលភ្នែកអាប៉ោងចំនួន០១, កម្រាល កន្សែងពោះគោចំនួន០១, ចានបាញ់អាប៉ោងចំនួន០១, គម្របអាប៉ោងចំនួន០១, ស្បែកជេីងចំនួន០៥គូ,និងម៉ូតូចំនួន០១គ្រឿង។

លោកអធិការបានបន្តថា បច្ចុប្បន្នជនញៀនល្បែង ទាំង០៦នាក់ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចយេីងបញ្ជូនមកឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងដេីម្បីបំពេញបែបបទតាមនីតិវិធីដោយធ្វេីកិច្ចសន្យា ព្រមាននិងធ្វើការអប់រំ និងឲ្យត្រឡប់ទៅមូលដ្ឋានវិញ បន្ទាប់ពីឃាត់ខ្លួន រយ:ពេល៤៨ម៉ោង៕

 

មតិយោបល់