ព័ត៌មានជាតិ

នៅថ្ងៃអាទិត្យនេះ! ថៃមានអ្នកឆ្លងកូវីដ-១៩ ចំនួន ១៨,០២៧នាក់, ស្លាប់ ១៣៣នាក់

 

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅចំនួន ១៨,០២៧ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ និងជាតួលេខខ្ពស់បំផុតពីរថ្ងៃជាប់ៗគ្នា បន្ទាប់ពីបានរាយការណ៍ពីអ្នកឆ្លងដល់ទៅ ១៨,៩១២នាក់ កាលពីថ្ងៃសៅរ៍ម្សិលមិញ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៧,៦៥៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៧៤ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ ហើយអ្នកជំងឺចំនួន ១៣៣នាក់បន្ថែមទៀតដែរបានស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យថៃកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦១៥,៣១៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៩៩០នាក់ និងអ្នកជាសះស្បើយ ៤០៥,៣២២នាក់៕

មតិយោបល់