ភ្នំពេញៈ យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យប្រើប្រាស់សាធាតុញៀនលើសកម្រិត យកកាំបិតអារកខ្លួនឯង បណ្តាលឲ្យដាច់ហូរឈាមជោកខ្លួន រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចហៅរ៉ឺម៉ក់ដឹកយកទៅកាន់មន្ទីរពេទ្យទាន់ពេល ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦និង ៣០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២១ នៅក្បែរស្ថានីយប្រេងឥន្ធនៈតេលា លើផ្លូវលំកែងផ្លូវ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ និងអាសយដ្ឋាននោះទេ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេមិនដឹងថា យុវជនខាងលើធ្វើដំណើរចេញពីណានោះទេ ប្រដាប់ដោយកាំបិតប៉័ងតោមួយដើមអារកខ្លួនឯង រហូតដល់ហូរឈាមកក្លាក់ស្រោចជោកខ្លួន ដេកលើផ្លូវលំ ហាក់មិនមានការឈឺចាប់សោះភ្លាមៗ ក្រោយពីកើតហេតុប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ បន្ទាប់ពីឃើញស្ថានបែបនេះ សមត្ថកិច្ចបានហៅរ៉ឺម៉កសណ្តោង ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យសម្តេចឪសម្តេចម៉ែ ដែលស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ លុះមកដល់មន្ទីរពេទ្យលោកគ្រូពេទ្យ បានពិនិត្យដោយឃើញស្ថានភាព ជនរងគ្រោះធ្ងន់ធ្ងរពេក ។
ក្រោយពិនិត្យបានមួយសន្ទុះខាងមន្ទីរពេទ្យ និងសមត្ថកិច្ចក៏សម្រេចបញ្ជូនជនរងគ្រោះ តាមរថយន្តបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត ៕
មតិយោបល់