កណ្ដាលៈ នៅថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលា
ម៉ោង ៣និង០០នាទី មានករណីលួច ចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ទេព ប៊ុនចាន់ផល ភេទប្រុស អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុ ។
បាត់បង់៖
– កាបូបស្ពៀយចំនួន០១
– ប្រាក់រៀល៥០,០០០៛
– បន្តោងផ្លាកទីនចំនួន១ទម្ងន់១ជី
– កូនសោផ្ទះ១ចង្កោម
-ចិញ្ជៀនមាសចំរៀកផ្តៅ១វង់ទម្ងន់៥ជី
– ទូរស័ព្ទចំនួន១គ្រឿង ម៉ាក(SAMSUNG8+)
ជនសង្ស័យ ២នាក់៖
១.ឈ្មោះ ជាន ម៉េងលី ហៅ ឃ្លី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកឥដ្ឋ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួនម៉ោង ៦និង០០នាទីថ្ងៃ ទី២៦.០៤.២០២១)។
២.ឈ្មោះ សើ អ័ង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករលើកឥដ្ឋ មានទីលំនៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(រត់គេចខ្លួន)។
វត្ថុតាងចាប់យក៖
– កាបូបស្ពៀយចំនួន០១
– កូនសោរ០១ចង្កោម
– បន្តោង ផ្លាកទីនចំនួន]១ទម្ងន់០១ជី
សភាពនៃរឿងហេតុ៖ នៅថ្ងៃទី២៥.០៤.២០២១វេលាម៉ោង១៥.០០នាទីប្រពន្ធជនរងគ្រោះ ឈ្មោះទឹម ណាយសេង អាយុ ៧០ឆ្នាំ បានទៅកាប់អុសនៅក្រោយផ្ទះតែម្នាក់ឯង ដោយដាក់កាបូបលើអុសពីក្រោយខ្នង រវល់តែកាប់អុសមិនបានមើលកាបូប បានបន្តិចក្រឡេកមើលក្រោយ ស្រាប់តែបាត់កាបូបមិនដឹងទៅណា ។
នៅក្នុងកាបូបមានសម្ភារ:ដូចជា៖
– ប្រាក់រៀល៥០០០០៛ – ទូរស័ព្ទ០១គ្រឿង
– ចិញ្ជៀនមាសជំរៀកផ្តៅ០១វង់ទម្ងន់០៥ជី
– កូនសោរ០១ចង្កោប
– បន្តោង ផ្លាកទីនចំនួន០១ ទម្ងន់០១ជី។
ក្នុងករណីនេះ ជនរងគ្រោះមានការសង្ស័យលើឈ្មោះជាន ម៉េងលី លុះដល់ថ្ងៃទី២៦.០៤.២០២១ម៉ោង១៧.០០នាទីជនរងគ្រោះឃើញ
ជនសង្ស័យឈ្មោះ ជាន ម៉េងលី ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់។
– នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ជាន ម៉េងលី បានសារភាពថា ៖ ខ្លួនពិតជាបានលួចយកកាបូបរបស់ជនរងគ្រោះជាមួយឈ្មោះ អ័ង ហើយឈ្មោះ អ័ង បានយកទូរស័ព្ទ និងចិញ្ជៀនទៅលក់ ចំណែកខ្លួនបានយកកាបូបទៅលាក់ទុកក្នុងព្រៃ ជិតផ្ទះប្រជាពលរដ្ឋ នៅភូមិ ឃុំ កើតហេតុ ហើយកម្លាំងនគរបាលស្រុកបាននាំជនសង្ស័យឈ្មោះជាន ម៉េងលី ទៅយកកាបូបនិងសម្ភារ:
ក្នុងកាបូប កូនសោរ០១ចង្កោម បន្តោងផ្លាកទីនចំនួន០១ ។
ករណីនេះសមត្ថកិច្ច នគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី ៕
មតិយោបល់