ព័ត៌មានជាតិ

ក្មេងទំនើង៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងផាកពិន័យ២លានរៀលក្នុងម្នាក់ ករណីប្រមូលម្តុំជួបជុំ ល្មើសនឹងវិធានការសុខាភិបាល

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន​០៤នាក់ និងធ្វើការផាកពិន័យក្នុងម្នាក់ ២លានរៀល ករណីល្មើសវិធានការសុខាភិបាល (ប្រមូលម្តុំជួបជុំគ្នាតាមទីសាធារណៈ) នៅចំណុចតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

មន្ត្រីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់រួមមាន ១-ឈ្មោះ រតនៈ​ បញ្ញារ័ត្ន ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។ ២-ឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សម្ភារៈពេទ្យ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ៣-ឈ្មោះ ជៀស ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនអីវ៉ាន់អនឡាន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ៤-ឈ្មោះ លឹម ចាន់លិ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មររោងចក្រ ស្នាក់នៅបន្ទប់ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

បច្ចុប្បន្ន ជនល្មើសត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់