នាព្រឹកថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១
រដ្ឋបាលខណ្ឌបឹងកេងកង បានធ្វើការបន្តរៀបចំចុះចែកបន្លែស្រស់ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់អូឡាំពិក សង្កាត់បឹងកេងកងទី៣ និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ លោកស្រីអនុប្រធានអនុសាខាសមាគមនារីខណ្ឌ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេលខ្លី។
រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមមេត្តាចូលផ្ទះវិញរៀងៗខ្លួន។
មតិយោបល់