ព័ត៌មានជាតិ

ក្នុង១ថ្ងៃមានមនុស្សស្លាប់ម្នាក់និងសត្វគោងាប់៧ក្បាល ករណីរន្ទះបាញ់នៅស្រុកកំពង់ស្វាយ

កំពង់ធំ: យោងតាមផេករបស់ ក្រសួងធន់ធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ រសៀល វេលាម៉ោងប្រហែល១និង៣០នាទី មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់មានផ្គរ រន្ទះ បានធ្វើឲ្យមានមហន្តរាយដូចជា ៖
១-របើកដំបូលផ្ទះ ០ខ្នង (ផ្ទះប្រកស័ង្កសីទំហំ ៦មx៧ម) នៅភូមិដំរីស្លាប់ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ
២-រន្ទះបាញ់ប្រជាជនស្លាប់ ០១នាក់ នៅក្រោមផ្ទះក្នុងភូមិល្វាជេាម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ
៣-រន្ទះបាញ់គោស្លាប់ចំនួន ០៧ក្បាល នៅចំនុចវាលស្រែមាត់បឹងកន្ថោក្នុងភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕

 

មតិយោបល់