ព័ត៌មានជាតិ

ឃាត់ខ្លួនពិរុទ្ធជនម្នាក់ ពីបទប្លន់នៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី កម្លាំងនគរបាលផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះអនុវត្តដីកាបញ្ជាអោយចាប់ខ្លួន លេខ១៧២ ដបចខ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង លើជនជាប់ចោទ០១នាក់ ពាក់ពន្ធ័លើករណីប្លន់ ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅចំនុចភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង ។

មន្ត្រីនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ស៊ុ សំអុន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនះ ក្រុងបាត់ដំបង ។

ចំពោះករណីនេះ នគរបាលជំនាញបានបញ្ជូនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

 

មតិយោបល់