ស្នងការនគរបាលខេត្តកណ្តាល បន្តបន្ថែមរបាំងដែក (បារ៉ាស់) ដាក់តាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្ត

កណ្តាលៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បន្តបន្ថែមរបាំងដែក (បារ៉ាស់) ដាក់តាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្ត ក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ទាប់មកបន្តចុះត្រួតពិនិត្យ សន្តិសុខ សណ្តាប់ធ្នាប់ ផ្សារបោះដុំបន្លែ បណ្តោះអាសន្ន នៅជិតលំនៅឋាន ទីក្រុងរណប បុរីសិរីមង្គល ស្ថិតក្នុងភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអតីត ផ្សារបោះដុំបន្លែ នៅផ្សារតាខ្មៅថ្មី៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *