ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើទំនុកចិត្ត ខ្ចីម៉ូតូគេទៅបញ្ចាំយកលុយលេងល្បែង

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃ​សុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មានករណីរំលោភលើទំនុកចិត្តចំណុចផ្ទះរបស់ឈ្មោះ ហេង លីវ័រ ភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ហេង លីណែត ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅសព្វថ្ងៃ ភូមិវត្តចាស់ ឃុំ ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ជួន ថុនា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងក្រឡឹង មានទីលំនៅសព្វថ្ងៃ ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
១.ម៉ូតូម៉ាក់ស៊ុយសូគី ស្មាក់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1CA-1943 ចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ)។

កន្លងមកជនសង្ស័យខាងលើតែងតែមកផឹកកាហ្វេ និងហូបបាយនៅផ្ទះកើតហេតុជារៀងរាល់ថ្ងៃ។
លុះដល់ថ្ងៃទី២៩.០៤.២០២១ វេលាម៉ោង១២.០០នាទី ជនសង្ស័យ បានចេញពីផ្ទះគោលបំណង ទៅផ្ទះលក់កាហ្វេ របស់ឈ្មោះ ហេង លីវរ័ ដើម្បីទៅល្បែងស៊ីសង (ជល់មាន់) តាមអនឡាញ
។ ក្នុងពេលទៅដល់ ជនសង្ស័យក៏បានដាក់លុយភ្នាល់ជាមួយគេ រហូតដល់ម៉ោង១៥.០០នាទី ជនសង្ស័យក៏បានភ្នាល់លុយចាញ់គេអស់ ហើយជនសង្ស័យ បានយកកាតគ្រីម៉ូតូ គុបជ្រុង របស់ខ្លួនទៅដាក់បញ្ជាំអោយបងប្រុសម្ចាស់ផ្ទះ ចំនួន១០ម៉ឺនរៀល ហើយជនសង្ស័យក៏យកប្រាក់នោះ ទៅចាក់ភ្នាល់បន្តទៀតរហូតចាញ់អស់ ពេលនោះជនសង្ស័យក៏បានប្រើល្បិចខ្ចីម៉ូតូ របស់ជនរងគ្រោះខាងលើដោយប្រាប់ថា ទៅយកលុយមកសង ថ្លៃបញ្ចាំកាតគ្រីម៉ូតូ ពេលនោះជនរងគ្រោះក៏ឱ្យម៉ូតូទៅជនសង្ស័យ ក្រោយពីយកម៉ូតូរបស់ជនរងគ្រោះ ជនសង្ស័យក៏យកម៉ូតូនោះទៅទុកនៅស្រះត្រី របស់ឈ្មោះ វ៉ា នៅភូមិពាម ឃុំរកាកោងទី១។ លុះព្រឹកឡើងថ្ងៃទី៣០.០៤.២០២១វេលាម៉ោង ០៨ ៣០នាទិ ជនសង្ស័យ បានជិះម៉ូតូ ខាងលើទៅដើរដាក់បញ្ចាំ ពីកន្លែងមួយទៅកន្លែងមួយគ្មានអ្នកទទួល លុះជិះទៅដល់កន្លែងជួសជុលម៉ូតូមួយកន្លែងរបស់ឈ្មោះ ស៊ិន ណៃ នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ជនសង្ស័យក៏បានបញ្ចាំម៉ូតូ ឱ្យឈ្មោះ ស៊ិន ណៃ ចំនួន២០០ដុល្លារ ដោយប្រាប់ថា៖ ខ្លួនមានធុរៈ បងប្អូនមានគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូឌុបទៅលេងឆ្នោតឡូតូតាមអនឡាញ នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ រហូតដល់វេលាម៉ោង១៣.៣០នាទី ទើបត្រឡប់ទៅកន្លែង ស្រះត្រីវិញ ដើម្បីសំងំលាក់ខ្លួននៅទីនោះ ។ លុះនៅថ្ងៃទី៣០.០៤.២០២១ វេលាម៉ោង
១០.៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង បន្ទាប់ពីទទួលពាក្យបណ្តឹងរួចមក ជំនាញនិងប៉ុស្តិ៍បាន
ស្រាវជ្រាវ ស្វែងរកជនសង្ស័យ រហូតដល់ម៉ោង២២.០០នាទី ទើបឃើញ ជនសង្ស័យនៅចំណុច ស្រះត្រីខាងលើក៏នាំខ្លួនមកអធិការរដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហេង លីណែត ទៅដាក់បញ្ចាំឱ្យឈ្មោះ ស៊ិន ណៃ នៅភូមិកំពង់ប្រាសាទ ឃុំស្វាយពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ពិតប្រាកដមែន ។ បន្ទាប់មកកម្លាំងទំនាញនិងកម្លាំងប៉ុស្តិ៍ ក៏បាននាំជនសង្ស័យទៅដល់កន្លែងបញ្ចាំម៉ូតូ ហើយក៏បានធ្វើការដកហូតម៉ូតូខាងលើ យកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុក។

ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ករណីនេះ ជំនាញ និងប៉ុស្តិ៍កំពុងកសាងសុំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់