ព័ត៌មានជាតិ

ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សូម​ធ្វើការ​បំភ្លឺ​ព័ត៌មាន​ ទាក់ទង​ទៅ​នឹង​បុគ្គល​ម្នាក់​ដែល​ក្លែងបន្លំ​ជា​បុគ្គលិក​ Foodpanda​

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ​កាលពី​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០៩​និង​៣០​នាទី​ ឈ្មោះ​ ជាប​ វាសនា​ ភេទ​ប្រុស​ អាយុ ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ Foodpanda​ បាន​ប្រទះ​ឃើញ​ឈ្មោះ​ សុខ​ ហាំ​ង​លាង​ ភេទ​ប្រុស​ អាយុ ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​លេខ​១១​ ផ្លូវជាតិ​លេខ​៥​ ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ បាន​ ជិះ​ម៉ូតូ​ដឹក​សម្ភារ​:​ ដោយ​យក​ធុង​រូប​ខ្លាឃ្មុំ​ ព​ណ៌​ផ្កាឈូក​ របស់​ក្រុមហ៊ុន​ Foodpanda​ ហើយ​អត់​មាន​ពាក់​កាត​ និង​ឯកសណ្ឋាន​របស់​ក្រុមហ៊ុន​ ។​

​ដោយ​មានកា​សង្ស័យ​ មិនមែន​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ គាត់​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ តាំងពី​ម្ដុំ​ផ្សារ​ដើម​គ​ រហូត​មក​ដល់​ចំណុច​កើតហេតុ​ ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​លេខ​២៧១​ ក្រុម​ទី​៣៥​ ភូមិ​៥​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ពេល​នោះ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​បាន​ចុះ​ទៅ​ដល់​ ទីតាំង​ ហើយ​ក៏​បាន​នាំ​យក​ភាគី​ទាំង​ពីរ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដើម្បី​សួរនាំ​ ។​

​ពេល​មក​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ភាគី​ខាង​ក្រុមហ៊ុន​ Foodpanda​ បាន​ធ្វើ​លិខិត​សំណូមពរ​មក​សមត្ថកិច្ច​ដោយ​មិន​ធ្វើការ​ប្ដឹងផ្ដល់​ទៅ​លើ​ឈ្មោះ​ សុខ​ ហាំ​ង​លាង​ ទេ​ គ្រាន់តែ​សូម​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ណែនាំ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ ក្រោយ​ធ្វើការ​ណែនាំ​ អប់រំ​ និង​ធ្វើ​កិច្ចសន្យា​រួច​ សមត្ថកិច្ច​ក៏​បាន​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ក្លែងបន្លំ​ជា​បុគ្គលិក​ Foodpanda​ វិល​ទៅ​គេហដ្ឋាន​វិញ​ នឹង​បាន​ដកហូត​សម្ភារ​:​សំបក​ធុង​ Foodpanda​ ដើម្បី​ប្រគល់​ជូន​ខាង​ភាគី​ក្រុមហ៊ុន​វិញ​ ៕

មតិយោបល់