ព័ត៌មានជាតិ

បើករថយន្តឆ្លង កាត់ គោលដៅដោយ គ្មាន ការ អនុញ្ញាត ទេីប កម្លាំងនគរបាលបាលដេញតាមឃាត់បានចំងាយ ប្រហែល ២០០ មែត្រ

ភ្នំពេញ: ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសម្នាក់ឈ្មោះ ឈួន ពុទ្ធា ដែលបេីករថយន្តល្មេីសនឹងវិធាការរដ្ឋបាល ក្នុងពេលបិទខ្ទប់ ហេីយបង្កហិង្សាមកលេីសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់កាលពីថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ២០២១ កម្លាំង នគរបាល នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ពោធិ៍ សែនជ័យ បានធ្វេីការឃាត់ ខ្លួន ជន សង្ស័យ ចំនួន ០១ នាក់ ពី បទ ល្មើស នឹង បម្រាម គោចរ របស់ ច្បាប់ រដ្ឋបាល និងបង្កហិង្សាដោយវាយមកលេីសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ដែល ទីតាំង ស្ថិត នៅ ភូមិ ត្រពាំង ទា សង្កាត់ សំរោង ក្រោម ខណ្ឌ ពោធិ៍ សែនជ័យ ។

ដំណើរ រឿង ៖ នៅ មុនពេល កេីត ហេតុ កម្លាំង នគរបាល នៃ អធិការ ខណ្ឌពោធិ៍សែនជ័យ បាន ដាក់ គោលដៅ ត្រួតពិនិត្យ ដេីម្បី ទប់ស្កាត់ ការ រីក រាលដាល ជំងឺ កូវីឌ ១៩ តាម ការ ណែនាំ របស់ រាជរដ្ឋាភិបាល និង ក្រសួង សុខាភិបាល ស្ថិត នៅ តាម បណ្ដោយ ផ្លូវ វិមាន ឈ្នះ ឈ្នះ ក្នុង ភូមិ ត្រពាំង ទា សង្កាត់ សំរោង ក្រោម ខណ្ឌ ពោធិ៍ សែនជ័យ ស្រាប់ តែ ជន សង្ស័យ ឈ្មោះ ឈួន ពុទ្ធា ភេទ ប្រុស បាន បេីក រថយន្ត មួយ គ្រឿង ម៉ាក Nissan ពណ៌ ខៀវ ពាក់ ស្លាក លេខ ភ្នំពេញ 3 A8709 មាន សណ្ដោង ទូរ កង់ តឺន័រ ឆ្លង កាត់ គោលដៅ ខាង លើ ដោយ គ្មាន ការ អនុញ្ញាត ទេីប កម្លាំង នគរបាល យេីង ដេញ តាម ជន សង្ស័យ ដែល កំពុង បេីក រថយន្ត ចូល ក្នុង ផែស្ងួត អ៊ុយ ញ៊ុង ដែល មាន ចម្ងាយ ប្រហែល ២០០ មែត្រ ពី គោលដៅ ។

ពេល នោះ កម្លាំង នគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ បានចូល ទៅ ឃាត់ ខ្លួន ជន សង្ស័យ ក៏ ត្រូវជនសង្ស័យវាយមកលេីសមត្ថកិច្ចបណ្ដាល ឲ្យ កម្លាំង នគរបាល ម្នាក់ រង របួស ទេីប កម្លាំង នគរបាល ធ្វេីការឃាត់ខ្លួន យក មក សាក សួរ នៅ អធិការ ខណ្ឌ ៕

 

មតិយោបល់