ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះចាំចម្ការមួយកន្លែង បណ្តាលឲ្យរងការខូចខាត នៅខេត្តកំពង់ធំ

កំពង់ធំ: ថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទីរសៀល មានករណីអគ្គិភ័យភ្លើងឆេះផ្ទះចាំចម្ការ០១ខ្នង ស្ថិតនៅចំណុចចម្ការស្វាយ ភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ​ ។

ម្ចាស់ឈ្មោះ យា យុនឆេង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ។ ផ្ទះឆេះទំហំ៨x១២ម ធ្វើអំពីថ្ម ដំបូលស័ង្កសី និងស្បូវ ។

ហេតុការណ៍អគ្គិភ័យនេះ បណ្តាលឲ្យឆេះសម្ភារ:ទ្រព្យសម្បត្តិខូចខាត៖ ឆេះប្រាក់រៀលចំនួន ២០០,០០០រៀល ។

មូលហេតុ៖ ម្ចាស់យកភ្លើងទៅរោលដេញចៃព្រះតាមជញ្ជាំង បណ្តាលឲ្យឆេះ ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ច មិនបានចេញរថយន្តអគ្គិភ័យ ជួយអន្តរាគមន៍នោះទេ ព្រោះទទួលបានព័ត៌មានយឺតយ៉ាវពេក ៕

មតិយោបល់