(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះបាននិយាយថាការអត្ថាធិប្បាយកាលពីពេលថ្មីៗនេះរ បស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងក្រុមមន្ត្រីនៃរដ្ឋបាលរបស់លោក បានបង្ហាញយ៉ាងច្បាស់ថាទីក្រុងវ៉ាស៊ីនតោននៅតែរក្សាគោលនយោបាយអរិភាពចំពោះទីក្រុងព្យុងយ៉ាង ដែលតម្រូវឱ្យកូរ៉េខាងជើងត្រូវតែចាត់វិធានការឆ្លើយតប។
ប្រតិកម្មរបស់ក្រុមមន្ត្រីកូរ៉េខាងជើងនៅក្នុងសេចក្ដីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយជាបន្តបន្ទាប់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កើតមានឡើង បន្ទាប់ពីសេតវិមានកាលពីថ្ងៃសុក្រកន្លងទៅ បានអះអាងថាខ្លួនបានបញ្ចប់ទាំងស្រុងនូវការត្រួតពិនិត្យឡើងវិញនៃគោលនយោបាយ ពាក់ព័ន្ធនឹងកូរ៉េខាងជើង។
នៅក្រោមគោលនយោបាយថ្មី លោក ចូ បៃដិនបានដាក់ចេញយុទ្ធសាស្ត្រថ្មីមួយដើម្បីដាក់សម្ពាធឱ្យកូរ៉េខាងជើងបោះបង់ចោល អាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ តែបញ្ជាក់ថាលោកនឹងជួបចរចាជាមួយលោក គីម ជុងអ៊ុន ដោយងាយៗនោះទេ៕
Reuters៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១
មតិយោបល់