ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច បង្រ្កាបមនុស្ស១៧នាក់ ករណីប្រមូលម្តុំគ្នា ប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់តាមអនឡាញ នៅក្រុងបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យកងកម្លាំងនគរបាល នៃស្នងការដ្ឋានចូលរួមនិងអនុវត្តការឃាត់ខ្លួន និងនាំខ្លួនអ្នកប្រព្រឹត្តិល្បែងស៊ីសង (ភ្នាល់ជល់មាន់តាមអនឡាញ) ចំនួនមួយទីតាំងស្ថិតនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន១៧នាក់ ។

ដកហូតវត្ថុតាងរួមមាន៖
– ទូរទស្សន៍ LCD ម៉ាក Samsung ពណ៌ ខ្មៅ ០១ គ្រឿង
– ឧបករណ៍ ផ្ទុក ទិន្នន័យ កាមេរ៉ាសុវត្ថិភាព ០២ គ្រឿង
– រថយន្ត ចំនួន ០១ គ្រឿង
– ម៉ូតូ ចំនួន ០៥ គ្រឿង
– តុ ចំនួន ០២
– កៅអី មួយ ចំនួន
– កង្ហារ ០១ គ្រឿង ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំពួកគាត់ ទៅកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយបច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនអ្នកប្រព្រឹត្តិ និងវត្ថុតាងទៅកាន់សាលាដំបូង ខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់