កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងព្រហ្មទណ្ឌនគរបាលក្រុងខេមរភូមិន្ទ បានចុះអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនខាងលើចំពោះឈ្មោះ ចាន់ រាំបូ ហៅរាំបូ ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ នៅចំណុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
យោងតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៦៣៦តព/២១ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់លោកស្រី អ៊ីវ កន្និកា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង បង្គាប់អោយចាប់ខ្លួនឈ្មោះចាន់ រាំបូ ហៅអារាំបូ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនមិនពិតប្រាកដ ពីបទហិង្សាមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុងចាត់ការតាមនីតិវិធី ៕
មតិយោបល់