ករណីភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំ និងរបើកដំបូលផ្ទះពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំងៈ នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២រំលងអាធ្រាត្រមានភ្លៀងមួយមេលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះមួយខ្នងទំហំ ០៧ម៉ែត្រគុណនិង០៩ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងផ្ទះទើបនឹងសង់ថ្មី។
ម្ចាស់ផ្ទះឈ្មោះ នូ សារូ ភេទប្រុស អាយុ ៤៣ឆ្នាំ ប្រពន្ធឈ្មោះ យែ រ៉ែម អាយុ ៤០ឆ្នាំ នៅភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារបណ្ដាល ខូចខាតផ្ទះទាំងស្រុង និងម៉ូតូមួយគ្រឿងម៉ាកនិចទុកនៅក្រោមផ្ទះ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ និងធ្វើឲ្យរបើកដំបូលផ្ទះចំនួន ០៣ខ្នងទៀត ដែលគ្រាន់តែរបើកបន្តិចបន្តួចប៉ុណ្ណោះ៕
មតិយោបល់