ព័ត៌មានជាតិ

ក្មេងប្រុស ២នាក់ ចុះលេងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំៈ ថ្ងៃចន្ទ៧រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧និង៤០នាទី ស្ថិតនៅចំណុចភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក មានករណីលង់ទឹក ០១លើក បណ្តាលអោយស្លាប់មនុស្ស០២នាក់។

-ជនរងគ្រោះឈ្មោះ ផល្លា សម្បត្តិ ភេទប្រុស អាយុ ៧ឆ្នាំ ។
-ជនរងគ្រោះឈ្មោះ ផល្លា សក្តា ភេទប្រុស អាយុ ៦ឆ្នាំ ។

មូលហេតុ៖ (ចុះលេងទឹកស្រះ)។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់