កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៏មួយដែល រថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់ មនុស្ស ០១ នាក់ កើតហេតុថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ៤និង៤០នាទី នៅ លើចំណុចផ្លូវលេខ១១០ ចំនុចភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមប្រភព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងខាងលើមានរថយន្តមួយគ្រឿងម៉ាក់ HYUNDAI ប្រភេទដឹកទំនិញធុនធំ ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 3B.7234 បើកបរដោយឈ្មោះ ឈឿប ស្រេង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ត្រពាំង ឃុំសំរោង ស្រុកអង្គឈ្នួល ខេត្តកណ្តាល មុខរបរ បើកបររថយន្ត(ឃាត់ខ្លួន) បើកបរទិសដៅមានទិសដៅពី លិចទៅកើត (ភ្នំពេញ ស្អាង)។ពេលមកដល់ចំណុចកើតហេតុ បានបើកជែងរថយន្តប្រភេទទេសចរណ៍ ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI Let ពណ៍ ស ពាក់ស្លាកលេខ កណ្តាល1X 9478 បើកបរដោយឈ្មោះ ហេង សុីថុន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិដីឥដ្ផ ឃុំដីឥដ្ផ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រដែលបើកបរមានទិសដៅផ្ទុយគ្នាបណ្តាលអោយស្លាប់ អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។ ឃាត់ខ្លួនអ្នកបើកបររថយន្ត។
ក្រោយកើតហេតុម៉ូតូខូចខាត ធ្ងន់ ០១គ្រឿង នឹងរថយន្ត០១គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
សន្និដ្ឋានបឋមករណីនេះបង្កឡើងដោយអ្នកបើកបរថយន្តធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៕
មតិយោបល់