ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ អនុញ្ញាតឲ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime 2020)

រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីណែនាំ ស្តីពី ការអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime 2020)។

ក្នុងសេចក្តីណែនាំ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ដែលចុះហត្ថលេខាដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ៖ ក្នុងគោលបំណងធានានិរន្តរភាព និងសន្តិសុខទិន្នន័យបទល្មើសព្រហ្មទណ្ឌស្ថិតនៅក្នុងនិយាមបណ្ណសារដ្ឋានស្របតាមបច្ចេកវិទ្យាព័ត៌មានវិទ្យា អគ្គស្នងការដ្ឋាននគរបាលជាតិ បានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime 202) ចាប់ពីដ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះតទៅ។

សូមអានសេចក្តីណែនាំលំអិតនៅខាងក្រោម ៖

មតិយោបល់