ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ២៥ខ្នង នៅស្រុកសំពៅលូន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៣នឹង៣០នាទី មានករណីភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្ដាលអោយខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២៥ខ្នង ក្នុងនោះខូចខាតដំបូលស័ង្កសី សរុបចំនួន ១៤៦សន្លឹក នៅស្រុកសំពៅលូនប៉ះពាល់២ឃុំគឺ ឃុំសន្តិភាព និងឃុំជ្រៃសីមា។

តាមការរាយការណ៍ពីសមត្ថកិច្ច នៅឃុំសន្តិភាព រងការប៉ះពាល់ផ្ទះពលរដ្ឋចំនួន ១០ខ្នង របើកដំបូលស័ង្កសីស្មើនឹងចំនួន ២៥សន្លឹក និងនៅឃុំជ្រៃសីមា រងការប៉ះពាល់ផ្ទះពលរដ្ឋ ចំនួន១៥ខ្នង របើកដំបូលសង្ក័សីស្មើរនឹងចំនួន ១២១សន្លឹក។

ក្នុងករណីគ្រោះធម្មជាតិនេះ ពុំមានប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វឡើយ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនប្រជាជនឡើងវិញ៕

 

មតិយោបល់