ព័ត៌មានជាតិ

ផ្ទុះ​ភ្នំភ្លើង​នៅ Papua New Guinea (Video Inside)

ភ្នំភ្លើង Tavurvur នៅ Papua New Guinea បាន​ផ្ទុះ​ឡើង​ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ ២០០៦ កាលពី​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០១៤ ។ វីដេអូ​បង្ហាញ​ពី​ការផ្ទុះ​ភ្នំភ្លើង​នេះ មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ស្ថិត​នៅលើ​កោះ នា​ភាគ​ខាងកើត នៃ​ចក្រភព​អង់គ្លេស​ថ្មី ។​
2014-09-08_074925
Linda McNamara បាន​បង្ហោះ​វីដេអូ​ឃ្លិប​នេះ​លើ​ទំព័រ​ហ្វេ​សប៊ុក ដែល​ថត​សកម្មភាព​ផ្ទុះ​បាន​ដោយ Phil McNamara ហើយ​ប្រពន្ធ​ខ្លួន​ក៏​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក តែម្តងទៅ ។​ភ្នំ​ភ្លើង​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​នេះ វា​បាន​សំលាប់​មនុស្ស និង បំផ្លាញ​ហេ​រដ្ឋា​រចនាសម្ព័ន្ធ នៅ​ឆ្នាំ ១៩៩៤ នៅ​ទីក្រុង Rabaul ហើយ ទីក្រុង​នេះឯង ធ្លាប់​ជា​រដ្ឋធានី New Britain ដោយសារ​តែ​បញ្ហា​ផ្ទុះ​ភ្នំភ្លើង​ខាងលើ គេ​ក៏​ផ្លាស់ប្តូរ វា​ទៅ​កន្លែង​ផ្សេង ។​

​បើទោះបីជា​ការផ្ទុះ​ភ្នំភ្លើង​លើក​នេះ មាន​លក្ខណៈ​តូចក្តី តែ​វា​នៅតែ​អស្ចារ្យ ដោយ​សកម្មភាព​ផ្ទុះ​នេះ បាន​ហុយផ្សែង​ឡើង​លើ​យឺតៗ មាន​រយៈពេល ១៣ វិនាទី ខណៈ​ដែល​ទូក​មនុស្ស​នៅ​ឆ្ងាយ​ពី​វា ជាង ៤ គីឡូម៉ែត្រ ។​
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ ៖

មតិយោបល់