ព័ត៌មានជាតិ

គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋ ១០គ្រួសារ នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំងៈ នៅថ្ងៃពុធ ទី០៥ ខែឧសភា២០២១វេលាម៉ោង ៩និង០០នាទីយប់ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្ដាលអោយប៉ះពាល់ចំនួន០២ឃុំ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

១/ឃុំ ស្វាយ ធ្វើអោយប៉ើងដំបូលផ្ទះពលរដ្ឋឈ្មោះ រឹម សូម ភេទប្រុស​ អាយុ ៣០ឆ្នាំ នៅភូមិស្វាយផ្អែម ឃុំស្វាយ បណ្តាលអោយខូចស៊ីប្រូចំនួន ១១សន្លឹក។
២/ឃុំសេដ្ឋី ប៉ះពាល់ចំនួន១០គ្រួសារ៖
-ឈ្មោះ សុខ ប៊ុន (បាក់ដើមត្នោតកិនងាប់គោញី០១ក្បាល )នៅក្នុង ភូមិអង្រ្គង។
-ឈ្មោះសុខ លី (ដើមឈើដួលកិនផ្ទះ)នៅក្នុង ភូមិអង្រ្គង។
-ឈ្មោះកង រតនា (ដើមឈើដួលកិនតំបូលផ្ទះ)។
-ឈ្មោះ ចក់ វ៉ិត(របើកជញ្ជាំងផ្ទះ)នៅក្នុង ភូមិចំការស្វាយ។
-ឈ្មោះភិន ឡាង(របើកតំបូលផ្ទះ)នៅក្នុងភូមិពារាជ្យ។
-ឈ្មោះ ម៉ែង សេងហុង (របើកដំបូលផ្ទះ)នៅក្នុង ភូមិបឹងលាជ។
-ឈ្មោះ យ៉ង់ សុខុម (របើកដំបូលផ្ទះ)នៅក្នុង ភូមិក្រាំងសៀម ។
-ឈ្មោះប៉ាច ណាត់(របើកតំបូលផ្ទះ)នៅក្នុង ភូមិក្រុងសៀម។
-ឈ្មោះ សុខ សុភា(របើកដំបូលផ្ទះ)នៅក្នុងភូមិចំការស្វាយ។
-ឈ្មោះហេង ចាន់(របើកដំបូលផ្ទះ )នៅក្នុងភូមិចំការស្វាយ។

នៅក្នុងករណីគ្រោះធម្មជាតិនេះមិនបណ្ដោយឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សឡើយ៕

មតិយោបល់